សម្ដេចក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៣​ 
November 03, 2018    អ្នកទស្សនា :

     នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស ២៥៦២ ត្រូនឹងថ្ងៃទី០៣ ខែ វិច្ឆិកា ២០១៨ សម្ដេចក្រឡាហោម​ ស​ ខេ​ង​ ឧបនា​យករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៣ ស្ថិតនៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ 
​        
​      ដោយមានការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាល​ ​ក៏ដូច​ជា​មាន​សុឆន្ទៈ​ខ្ពស់​ក្នុង​ការ​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​ចលនារបស់​ពិភព​លោក ក្នុង​ការ​ទប់ស្កាត់ និងកាត់​បន្ថយ គ្រោះ​ថ្នាក់​​ចរាចណ៍​ឲ្យ​មក​នៅ​កម្រិត​ទាបបំផុត​ គណៈ​​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចណ៍រៀបចំទិវានេះក្នុងគោលបំណង​ ដើម្បីរំលែកទុក្ខដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៏  ជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ដោយការបើកបរមិនគោរពច្បាប់​ តាមរយៈបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព  ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះ ថ្នាក់ ការដឹកលើសទំងន់កំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។​

​        សូមបញ្ជាក់ថា​ ទិវា​អន្តរជាតិ​រំលឹកដល់​ជន រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍នេះ​ ត្រូវ​បាន​​រាជ​រដ្ឋា​​ភិបាល​​​លើក​ទឹក​​ចិត្ត​ឲ្យ​​គណៈ​​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចណ៍ រៀប​ចំតាំង​ពី​ឆ្នាំ ២០០៦ ហើយដែល​ប្រារព្វលើក​ទី១ ធ្វើ​នៅ​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​អាទិត្យ ទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០០៦៕គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ