អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំកិច្ចប្រជុំពេញអង្គដើម្បីពង្រឹងប្រសិទ្ធភាពការងារ
October 31, 2018    អ្នកទស្សនា :

    នាព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័ន ជាអនុប្រធាន សមាជិក អ.ជ.ប.គ.ញ អគ្គលេខាធិការ អគ្គលេខាធិការរង អ.ជ.ប.គ.ញ និងក្រុមការងារអន្តរក្រសួង សរុប ៨០រូប ។

    យោងតាមរបាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា រយះពេល៩ខែចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៨ បទល្មើសគ្រឿងញៀនបង្រ្កាបបានសរុបចំនួន ៥.៩១៥ករណី(រួមទាំងករណីប្រើប្រាស់) ក្នុងនោះ៖ ឃាត់ខ្លួនជនសង្ស័យសរុប ១១.៨៤៧នាក់/ស្រី ៩៨៧នាក់(រួមទាំងករណីប្រើប្រាស់)។ គ្រឿងញៀនចាប់យកបានរួមមាន៖ គ្រឿងញៀនសំយោគ ៥០៣គ.ក្រ  ៤៤០ក្រាម, កញ្ជាក្រៀម ៣៨គ.ក្រ ៩៩០ក្រាម, ដើមកញ្ជា ១៤៤.០៧៥ដើម។

     ជាមួួយគ្នានេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបន្តដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តពុះពារលុបបំបាត់គ្រឿងញៀននៅកម្ពុជា ដោយទទួលបានការគាំទ្រ និងវាយតម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋាន។ យន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានស្រាប់បានដំណើរការងារប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចាត់តាំងដឹកនាំអនុវត្តផែនការសកម្មភាពទៅតាមសមត្ថកិច្ចរៀងៗខ្លួន ពិសេសការអនុវត្តនូវវិធានការទាំង៥ នៃផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឲ្យទទួលបានលទ្ធផលគួរឲ្យគត់សម្គាល់៕សិដ្ឋ

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ