សម្តេចក្រឡាហោម​ ស​ ខេង​ ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប១៤ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ
October 28, 2018    អ្នកទស្សនា :

​       សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ​ នៅថ្ងៃអាទិត្យ​ ៤រោច​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានផ្ញើសារថ្វាយព្រះពរ ព្រះ​ករុណា ព្រះបាទ ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី១៤ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះអង្គ។

       តាមរយៈសារលិខិត​ សម្តេចក្រឡាហោម​ តាងនាមថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល​ និងនគរបាលជាតិកម្ពុជា ​នៃក្រសួងមហាផ្ទៃ បានចូលរួមថ្វាយព្រះសព្ទសាធុការពរជ័យ សិរីមង្គល បវរមហាប្រសើរគ្រប់យ៉ាង ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះព្រះរាជព្រះមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហារធម៌ ប្រកបដោយទសពិធរាជធម៌របស់ព្រះករុណាថ្លៃវិសេស ចំពោះជាតិមាតុភូមិ ប្រជានុរាស្រ្ត និងព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម ដែលជានិច្ចកាលព្រះអង្គតែងយកចិត្តទុកដាក់ខ្ពស់បំពេញព្រះរាជបេសកម្មដ៏ឧត្តុង្គឧត្តម​ ព្រមទាំងលះបង់កំលាំងព្រះកាយពល​ និងព្រះបញ្ញាញាណមិនខ្លាចនឿយហត់​ ដើម្បីបុព្វហេតុមាតុភូមិ​ និងប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ។ ប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់ចងចាំមិនភ្លេចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន​ ដែលក្នុងបរមរាជសម្បត្តិរបស់ព្រះអង្គបាននាំមកនូវសន្តិភាព​ ស្ថេរភាព​ ការបង្រួបបង្រួមជាតិ​ និងភាពសុខដុមរមនាជូនប្រជារាស្ត្រខ្មែរទូទាំងប្រទេស។ 

      សូមបញ្ជាក់ថា ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី​ ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ នាពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤​ បន្ត​ពី​ព្រះបិតា​ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះនរោត្ដម​ សីហនុ ដែលព្រះអង្គបាន​ដាក់​រាជ្យ​ នៅថ្ងៃ០៧​ ខែតុលា​ ឆ្នាំ២០០៤៕​ គឹមអាន

ដោយ៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្តេច៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ