សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទបានផ្តួចផ្តើមបុណ្យកឋិនទានដើម្បីដង្ហែទៅកាន់វត្តចំនួន​៧​
October 26, 2018    អ្នកទស្សនា :

     នារសៀលថ្ងៃសុក្រ ០២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមជាមួយថ្នាក់ដឹកនាំ មន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃ បានប្រារព្វពិធីសូត្រមន្ត បុណ្យកឋិនទាន នៅភូមិគ្រឹះសម្តេចក្រឡាហោមផ្ទាល់ នៅក្នុងពិធីនោះ​ បានរៀបចំពិធីនមស្សការព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ដើម្បីផ្តល់ពរសព្វសាធុការជូនដល់​ សម្តេចក្រឡាហោម​ និងថ្នាក់ដឹកនាំ មន្ត្រីទាំងអស់ផងដែរ។

     សម្តេចក្រឡាហោម ស ខេង ផ្តួចផ្តើមបុណ្យកឋិនទាននេះឡើង ដើម្បីកៀរគរប្រមូលបច្ច័យ ដង្ហែវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ទៅកាន់វត្តចំនួន ០៧ រួមមាន៖  វត្តសន្តិសុខារាម ហៅវត្តក្របៅថ្មី,  វត្តក្របៅលិច, វត្តសុវណ្ណគង្គារ ហៅបឹងកេត,  វត្តស្មោង, វត្តឧត្តមព្រៃធំ, វត្តទួលរវៀង និងវត្តពាមមង្គល។

     សូមជំរាបដែរថា  អង្គកឋិនទាននឹងដង្ហែចេញពីភូមិគ្រឹះ សម្តេចក្រឡាហោមទៅកាន់វត្តទាំង០៧ ខាងលើនាព្រឹកថ្ងៃ សៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៧:៣០ព្រឹក។ 

     សូមបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។​ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ