សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស ចូលជួបពិភាក្សាការងារ
October 24, 2018    អ្នកទស្សនា :

​​​          នារសៀលថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អនុញ្ញាតឲ្យឯកឧត្តម Ivo Siebber ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ។
​          នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម និងឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស បានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៤ រួមមានៈ ១. ការពិភាក្សាពីលទ្ធផលនៃការបោះឆ្នោតសភាកម្ពុជា ឆ្នាំ២០១៨ ដែលសម្តេចក្រឡាហោម បានមានប្រសាសន៍ថា ការបោះឆ្នោតឆ្នាំ២០១៨នេះ គឺបានប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌​និងគ្មានអំពើហឹង្សា។ ដោយឡែកប្រធានបទទី២ ស្តីពីកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ សម្តេចក្រឡាហោម បានលើកឡើងថា បច្ចុប្បន្ន កម្ពុជា កំពុងមានភាពតឹងតែងមួយចំនួន ទាក់ទងនឹង ការផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិ តែទោះជាយ៉ាងនេះក្តីរាជរដ្ឋាភិបាលកម្ពុជា​ នឹងសម្រេចអោយបាននូវផែនការណ៍ថ្នាក់ជាតិឆ្នាំ ២០២០ ហើយត្រួតពិនិត្យឡើងវិញនូវការអនុវត្ត និងដោះស្រាយនូវបញ្ហាផ្សេងៗ ដែលបានជួបប្រទះក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដើម្បីត្រៀមរៀបចំផែនការថ្មីស្តីពីផែនការណ៍ថ្នាក់ជាតិឆ្នាំ ២០២០ជាបន្តបន្ទាប់ទៀត។ រីឯប្រធានបទទី៣ គឺការពិភាក្សាពីស្ថានភាពនៃការចូលរួមរបស់អង្គការសង្គមស៊ីវិល ដែលសម្តេចក្រឡាហោម បានលើកឡើងថា​ រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកអង្គការសង្គមស៊ីវិល គឺជាដៃគូ ដ៏សំខាន់មួយក្នុងការអភិវឌ្ឍប្រទេសជាតិ​ ដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ក៏បានត្រៀមរៀបចំនូវយន្តការក្នុងការជួបជុំរវាងអង្គការសង្គមស៊ីវិល និងក្រសួងមហាផ្ទៃ រយៈពេល ២ ដង ក្នុងមួយឆ្នាំ ដើម្បីផ្តល់ឱកាសដល់អង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលកម្ពុជា​ បានជួបជជែកពិភាក្សា ស្វែងរកនូវបញ្ហាប្រឈម ក្នុងការអនុវត្តន៍នូវដំណើរការរបស់ខ្លួនក្នុងប្រទេសកម្ពុជា។  

        ឯកឧត្តម Ivo Siebber ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស បានលើកឡើងថា  រដ្ឋាភិបាលស្វីសនៅតែបន្ត គាំទ្រ ផ្តល់ជំនួយ បច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹង ផ្នែកបណ្តុះបណ្តាល  វិស័យកសិកម្ម និងវិស័យអភិបាលកិច្ចល្អ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម និងបានគាំទ្រចំពោះយន្តការ របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានការជួបជុំរវាង អង្គការសង្គមស៊ីវិល និងក្រសួងមហាផ្ទៃផងដែរ។ អែមមី

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ