នាថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នេះក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្តីពីការប្រគល់ភារកិច្ចជាអ្នកនាំពាក្យ ដល់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃពីររូប៖ ១-ឯកឧត្តម នាយឧត្តមសេនីយ៏ សន្តិបណ្ឌិត ខៀវ សុភ័គ ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបន្ថែមលើមុខងារបច្ចុប្បន្ន, ២-ឧត្តមសេនីយ៍ឯក ផាត សុផានិត ជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមលើមុខងារបច្ចុប្បន្ន៕រតនា
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
ខាងក្រោមនេះជាសេចក្តីសម្រេចទាំងស្រុង៖