សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧របស់ក្រសួងមហាផ្ទៃ
February 22, 2017    អ្នកទស្សនា :

នាព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៧  នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំ២០១៦និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧របស់ក្រសួង។ ក្នុងពិធីបើកនោះមានគណៈអធិបតី ឯកឧត្តម លោកជំទាវ ឯកឧត្តម នាយឧត្តមសេនីយ៍ លោក លោកស្រីនៃក្រសួងមហាផ្ទៃទាំងអស់បានចូលរួមក្នុងអង្គសន្និបាតផងដែរ។ ក្នុងឱកាសនៃការបើកសន្និបាតនេះ សម្តេច បានធ្វើសន្ទរកថា បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ជាផ្លូវការ ដោយមានប្រសាសន៍  និងខ្លឹមសារដូចតទៅ “ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ មន្ត្រីទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់នៃក្រសួងមហាផ្ទៃ ទាំងនគរបាលជាតិ រដ្ឋបាលស៊ីវិល អនុរក្សពន្ធនាគារ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមចូលរួមក្នុងសន្និបាតរបស់ក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាត្រួតពិនិត្យ វាយតម្លៃសមិទ្ធផល និងបញ្ហាប្រឈមក្នុងឆ្នាំ២០១៦ និងកំណត់ទិសដៅសម្រាប់អ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ