ឯកឧត្តម សក់ សេដ្ឋា អញ្ជើញបិទពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តសេចក្ដីណែនាំស្ដីពីការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរូមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»
April 05, 2024    អ្នកទស្សនា :

ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍នៃ គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានអញ្ជើញបិទពិធីផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរូមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ តែរៀបចំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ។

ពិធីផ្សព្វផ្សាយនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយ និងដាក់អោយអនុវត្តនូវសេចក្តីណែនាំស្តីពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរូមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» និងផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលាសម្រាប់ឆ្នាំ២០២៤ ដើម្បីផ្ដល់ការណែនាំជាក់លាក់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធចាប់ផ្ដើមអនុវត្ដវេទិកានេះទៅតាមសមត្ថកិច្ច និងជំហាននីមួយៗដែលបានកំណត់ក្នុងសេចក្ដីណែនាំ។

ពិធីផ្សព្វផ្សាយនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួង ស្ថាប័នជាសមាជិក គ.ជ.អ.ប. និងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ សរុបប្រមាណ ២៨០រូប៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សារអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ