ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបពិភាក្សាការងារជាមួយ នាយកប្រចាំតំបន់មេគង្គ ផ្នែកកិច្ចការផ្ទៃក្នុងក្នុងអូស្ត្រាលី
April 03, 2024    អ្នកទស្សនា :

នាព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបពិភាក្សាការងារជាមួយ Ms. Jodie Bjerregaard នាយកប្រចាំតំបន់មេគង្គ ផ្នែកកិច្ចការផ្ទៃក្នុងអូស្ត្រាលី ដែលទើបតែតែងតាំងថ្មី និងលោក Lincoln Tedrick លេខាទី១ ផ្នែកកិច្ចការផ្ទៃក្នុង នៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានមានប្រសាសន៍ស្វាគមន៍ចំពោះគណៈប្រតិភូនៃស្ថានទូតអូស្ត្រាលី និងបានថ្លែងអំណរគុណចំពោះស្ថានទូតអូស្ត្រាលី នៃព្រះរាជាណាចក្រកម្ពុជា ដែលរយៈកាលកន្លងមកបានសហការគ្នាយ៉ាងល្អប្រសើរ។ បន្ថែមពីលើនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានធ្វើការពិភាក្សាលើការត្រៀមកិច្ចប្រជុំពិភាក្សា និងដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារនៅអូស្ត្រាលី របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការត្រៀមរៀបចំវេទិកាអន្តោប្រវេសន៍អូស្ត្រាលី-កម្ពុជាលើកទី៨ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងអគ្គនាយកដ្ឋានកិច្ចការផ្ទៃក្នុងអូស្ត្រាលី នាពេលឆាប់ៗខាងមុខ ដោយផ្តោតសំខាន់ទៅលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមកលើការកសាងសមត្ថភាពមន្រ្តីអន្តោប្រវេសន៍ ដើម្បីសមស្របទៅតាមបរិបទ នៃការវិវត្តន៍របស់សង្គម។

ក្នុងជំនួបនេះផងដែរគណៈប្រតិភូទាំងពីរប្រទេសបានបន្តផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ការងារអន្តោប្រវេសន៍ ព័ត៌មានជំនាញ ដើម្បីពង្រីកចំណងកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកទិសដៅអនុវត្តការងារបន្តសំដៅទប់ស្កាត់បទល្មើសអន្តោប្រវេសន៍គ្រប់ប្រភេទ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានធ្វើការថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងសង្ឃឹមថាអង្គភាពទាំងពីរបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង៕

ប្រភព÷ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ