អគ្គ​លេខាធិការដ្ឋាន​ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ រៀបចំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ
March 29, 2024    អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ​ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ អគ្គ​លេខាធិការដ្ឋាន​ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ បានរៀបចំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅ​អគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លោកជំទាវ​ ឧត្តមសេនីយ៍​ឯក​ ប៉ុណ្ណ​ សំខាន់​ អគ្គលេខាធិការ គ.ជ.ប.ជ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង គណៈប្រតិភូសវនកម្មផ្ទៃក្នុង អគ្គលេខាធិការរង​ ថ្នាក់ដឹកនាំ​ និងមន្ត្រី​ពាក់ព័ន្ធ​។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ ដែលបានចូលរួមសហការ និងជួយសម្របសម្រួលជាមួយ គណៈប្រតិភូសវនកម្មផ្ទៃក្នុង ដើម្បីរៀបចំកិច្ចប្រជុំនាពេលនេះប្រកបដោយភាពរលូន។

ឯកឧត្តម អគ្គនាយក មានមិតិលើកឡើងបន្តទៀតថា សម្រាប់កិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ ត្រូវបានរៀបចំឡើងស្របតាមផែនការសកម្មភាពសវនកម្មប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងដោយយោងតាមលិខិតបង្គាប់ការលេខ ១០៩ លបក ចុះថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះដែរឯកឧត្តមក៏បានលើកឡើងអំពីតួនាទីភារកិច្ច ក្នុងកិច្ចប្រតិបត្តិការការងារសវនកម្មផ្ទៃក្នុង ដោយផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការ គ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងជនជាប់ឃុំ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ច ក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវ​ ឧត្តមសេនីយ៍​ឯក​ អគ្គលេខាធិការ ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមពិធីបើកសវនកម្មផ្ទៃក្នុងនាវេលានេះ និងសូមប្រសិទ្ធិពរជ័យជូន ឯកឧត្តម លោកជំទាវ គណៈអធិបតី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ សូមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រភារកិច្ច ព្រមទាំង ជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើកកិច្ចសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអគ្គ​លេខាធិការដ្ឋាន​ គ.ជ.ប.ជ ក្រសួងមហាផ្ទៃ ចាប់ពីពេលនេះតទៅ៕

ប្រភព៖​ អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ