នៅរសៀលថ្ងៃពុធទី ២៧ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់ការផ្សព្វផ្សាយអំពីឯកសារផែនការយុទ្ធសាស្ត្រស្ដីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ ២០២៤ - ២០២៨ របស់ក្រសួងមហាផ្ទៃ នៅតាមរាជធានីខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នាទីស្ដីការក្រសួង ៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ