ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលឧបករណ៍តេស្តរកសារធាតុញៀនដែលជាជំនួយពី ស្ថានទូត​សាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា
March 08, 2024    អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលឧបករណ៍តេស្តរកសារធាតុញៀនចំនួន១ ៣០០០តេស្ត ដែលជាជំនួយពីស្ថានទូត​សាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រតិភូដែលដឹកនាំដោយលោក CHANG JIAN អនុប្រធានបេសកកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គលេខាធិការស្តីទីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធមួយចំនួន។

លោក CHANG JIAN អនុប្រធានបេសកកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈគម្រោងជំនួយនាពេលនេះ គឺបានបង្ហាញពីសម្ព័ន្ធភាពយូអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមករវាងភាគីទាំងពីរ។ ជាមួយនេះ លោក CHANG JIAN ក៏បានបង្ហាញការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនាពេលកន្លងមក ក៏ដូចជា កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកយ៉ាងសកម្មរបស់ក្រសួងមហាផ្ទៃ ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម សន្តិបណ្ឌិត រដ្ឋ​លេខាធិការប្រចាំការ បានថ្លែងអំណរគុណដល់ស្ថានទូត​សាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ជំនួយតេស្តរកសារធាតុញៀននេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ នាពេលកន្លងមក ដែលញ៉ាំងឱ្យទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែមានភាពរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ