ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ចុងក្រោយស្តីពី របាយការណ៍សង្ខេបលទ្ធផលសិក្សា គំរូរដ្ឋាភិបាលឌីជីថលនៅថ្នាក់ក្រោមជាតិ
March 19, 2024    អ្នកទស្សនា :

ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ចុងក្រោយស្តីពី របាយការណ៍សង្ខេបលទ្ធផលសិក្សា គំរូរដ្ឋាភិបាលឌីជីថលនៅថ្នាក់ក្រោមជាតិនៃគម្រោង “គាំទ្រកម្ពុជាឌីជីថលសម្រាប់គម្រោងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ (ពិធីបើក) និង ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប (ពិធីបិទ) តំណាងឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីកំណែទម្រង់វិមជ្ឈការ។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួម ដោយលោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា និងក្រុមការងារ តំណាងអង្គការ JICA តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងវិស័យឯកជនដែលជាដៃគូរសហការលើការសិក្សា និងអនុវត្តគំរូរដ្ឋាភិបាលឌីជីថលនៅថ្នាក់ក្រោមជាតិ សម្រាប់ព្រះរាជណាចក្រកម្ពុជាផងដែរ។

សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងពង្រឹងការផ្សព្វផ្សាយ និងប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលឌីជីថល នៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ