ឯកឧត្តម ទ្រី សុខហេង អញ្ជើញ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់
March 19, 2024    អ្នកទស្សនា :

បន្ទាប់ពីអង្គប្រជុំក្រុមការងាររៀបចំកសាងច្បាប់វិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ដែលដឹកនាំដោយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងជាប្រធានក្រុមការងារ បានឯកភាពលើសេចក្តីព្រាងទស្សនាទាននៃរចនាសម្ព័ន្ធ​ និងគោលគំនិតសំខាន់ៗនៃសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង កាលពីថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០២៤ ឯកឧត្តម​ ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងជាប្រធានក្រុមការងារបច្ចេកទេសកសាងសេចក្តីព្រាងច្បាប់នេះ បានបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាតាក់តែងសេចក្តីព្រាងបទប្បញ្ញត្តិជាវិធានបទល្មើសល្បែងស៊ីសងខុសច្បាប់ នៃសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ប្រព្រឹត្តទៅកាលពីថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម អស់លោក ជាសមាជិកក្រុមបច្ចេកទេសផងដែរ ។

មុនបញ្ចប់កិច្ចប្រជុំ អង្គប្រជុំបានឯកភាពគ្នាកំណត់ពេលវេលា មួយសប្តាហ៍ប្រជុំពីរលើក ដោយមានគោលបំណង ដើម្បីពន្លឿនការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ ឱ្យបានចប់សព្វគ្រប់តាមការកំណត់នៃពេលវេលាដែលបានគ្រោងទុក ៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ