ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពី របៀបរបបការងារ និងការប្រគល់សិទ្ធិលើការងារតែងតាំងមុខតំណែង ដំឡើងឋានន្តរស័ក្តិ ផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិ និងរៀបចំរចនាសម្ព័ន្ធ និងសេចក្ដីណែនាំស្ដីពី ការស្លៀកពាក់ឯកសណ្ឋាន និងការប្រើស្លាកសញ្ញានគរបាលជាតិ
March 15, 2024    អ្នកទស្សនា :

នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពី របៀបរបបការងារ និងការប្រគល់សិទ្ធិលើការងារតែងតាំងមុខតំណែង ដំឡើងឋានន្តរស័ក្តិ ផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិ និងរៀបចំរចនាសម្ព័ន្ធ និងសេចក្ដីណែនាំស្ដីពីការស្លៀកពាក់ឯកសណ្ឋាន និងការប្រើស្លាកសញ្ញានគរបាលជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បានមានប្រសាសន៍ថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យមានការរៀបចំកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីផ្សព្វផ្សាយនូវឯកសារចំនួនពីរ រួមមាន ប្រកាសស្ដីពី របៀបរបបការងារ និងការប្រគល់សិទ្ធិលើការងារតែងតាំងមុខតំណែង ដំឡើងឋានន្តរស័ក្តិ ផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិ និងរៀបចំរចនាសម្ព័ន្ធ និងសេចក្ដីណែនាំស្ដីពីការស្លៀកពាក់ឯកសណ្ឋាន និងការប្រើស្លាកសញ្ញានគរបាលជាតិកម្ពុជា។

ឯកឧត្តម សន្តិបណ្ឌិត បានណែនាំឱ្យស្ថាប័ន និងអង្គភាពចំណុះទាំងអស់ឱ្យអនុវត្តតាមប្រកាស ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធភាព ហើយត្រូវយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំដែលបានកំណត់ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់កិត្យានុភាព និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ឱ្យស័ក្តិសមជាកងឯកភាពរៀបរយ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ