កិច្ចប្រជុំឧត្តមមន្ត្រី រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួង​សន្តិសុខ​សាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​
March 14, 2024    អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃកម្ពុជា រៀបចំកិច្ចប្រជុំកិច្ចប្រជុំឧត្តមមន្ត្រី ជាមួយក្រសួង​សន្តិសុខ​សាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្នាំ២០២៤។ កិច្ចប្រជុំឧត្តមមន្ត្រីនេះប្រព្រឹត្តឡើងក្រោមអធិបតីឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានឧត្តមមន្ត្រីភាគីកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុមវ៉ាន់ សាយឡងផា អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃភាគីទាំងពីរផងដែរ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ