អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលិខិតបង្គាប់ការចុះធ្វើសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ
March 13, 2024    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលិខិតបង្គាប់ការចុះធ្វើសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ និងការផ្សព្វផ្សាយ សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានចំណុះទាំង៤ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គនាយក បានមានមតិសា្វគមន៍ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញតួនាទីភារកិច្ច ទាំងការងាររដ្ឋបាល និងការងារចុះធ្វើសវនកម្មដែលបាន​បញ្ចប់​ក្នុងការិ

បរិច្ឆេទ២០២២ កន្លងមកនេះ ជូនចំពោះ ថ្នាក់ដឹកនាំ អគ្គនាយករង ប្រធាននាយកដ្ឋាន និងជាប្រធានគណៈប្រតិភូសវនកម្មផ្ទៃក្នុង។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ក្នុងកិច្ចប្រជុំនាពេលព្រឹកនេះ គឺជាកិច្ចប្រជុំចាំបាច់មួយក្នុងការចុះធ្វើសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក ស្របតាមផែនការសកម្មភាពឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ទន្ទឹមនឹងនេះ ឯកឧត្តម អគ្គនាយក បានធ្វើការណែនាំ និងជំរុញ ដល់ថ្នាក់ដឹកនាំ និងជាប្រធានគណៈប្រតិភូ ក្នុងការចុះធ្វើសវនកម្ម ដើម្បីឱ្យមានប្រសិទ្ធភាព គណនេយ្យភាព និងភាពទទួលខុសត្រូវខ្ពស់ និងជាការចូលរួមគ្នាយ៉ាងសកម្មក្នុងការអនុវត្តការងារប្រកបទៅដោយការប្តេជ្ញាចិត្តជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅជាឤទិភាពផែនការការងារប្រចាំឆ្នាំ និងរួមចំណែកគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចង្អុលបង្ហាញយ៉ាងច្បាស់លាស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម អគ្គនាយក បានធ្វើការផ្សព្វផ្សាយ លិខិតណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីការអនុញ្ញាតច្បាប់ឈប់សម្រាកពីការងាររបស់មន្រ្តីនគរបាលជាតិ ការអនុវត្តទណ្ឌកម្មខាងវិន័យដល់មន្ត្រីនគរបាលជាតិ ការតែងតាំងមុខតំណែង ដំឡើងឋានន្តរស័ក្តិ និងការផ្ទេរភារកិច្ចមន្រ្តីនគរបាលជាតិ បន្ថែមពីនេះផងដែរ ការរក្សាអនាម័យ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងទីស្តីការក្រសួងមហាផ្ទៃ៕

ប្រភព​៖​ អគ្គនាយក​ដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ