ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការងារបណ្ដុះបណ្ដាលដែលត្រៀមនឹងដាក់ឱ្យអនុវត្ត
March 13, 2024    អ្នកទស្សនា :

នៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការងារបណ្ដុះបណ្ដាលដែលត្រៀមនឹងដាក់ឱ្យអនុវត្ត នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង ប្រធាន​នាយកដ្ឋាន ប្រធានស្ថានីយ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

បន្ទាប់ពីបានស្ដាប់នូវសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពនៃប្រព័ន្ធនីមួយៗ និងការងារបណ្ដុះបណ្ដាល ឯកឧត្តម អគ្គនាយក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារជំនាញពាក់ព័ន្ធដែលចូលរួម និងខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារកន្លងមក ហើយឯកឧត្តម បានណែនាំឱ្យក្រុមការងារបន្តពិនិត្យ ពិភាក្សា និងអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយការងារទាំងនោះ រួមមាន ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការងារបណ្ដុះបណ្ដាលដែលត្រៀមនឹងដាក់ឱ្យអនុវត្ត៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ