ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ទ្វេភាគី ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងនីតិកម្ម និងសិទ្ធិមនុស្ស សាធារណរដ្ឋឥណ្ឌូនេស៊ី
March 13, 2024    អ្នកទស្សនា :

ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបស្វាគមន៍ និងរៀបចំកិច្ចប្រជុំពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ទ្វេភាគី ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងនីតិកម្ម និងសិទ្ធិមនុស្ស សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលដឹកនាំគណៈប្រតិភូដោយ ឯកឧត្តម SILMY Karim អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឥណ្ឌូនេស៊ី។

កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងដើម្បីពង្រីកចំណងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគណៈប្រតិភូទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារជំនាញអន្តោប្រវេសន៍ លទ្ធផលការងារសម្រេចបាន កិច្ចសហប្រតិបត្តិការ និងទិសដៅអនុវត្តការងារបន្ត សំដៅទប់ស្កាត់បទល្មើសអន្តោប្រវេសន៍គ្រប់ប្រភេទ។

ជាកិច្ចបញ្ជប់គណៈប្រតិភូទាំងពីរ បានឯកភាពនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនេះឱ្យកាន់តែប្រសើរឡើង៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ