អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
March 11, 2024    អ្នកទស្សនា :

នារសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤នេះ​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​ សន្តិបណ្ឌិត​ គៀត​ ច័ន្ទថារិទ្ធ​ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​។ ក្នុងពិធីនេះដែរក៏មានការអញ្ចេីញចូលរួមពីអនុរដ្ឋលេខាធិការ​ អគ្គស្នងការង​ អគ្គនាយករង​ ទីប្រឹក្សា​ ប្រធាន-​ អនុប្រធាននាយកដ្ឋាន​ នាយការិយាល័យចំណុះឲ្យនាយកដ្ឋានទាំង៨​ នាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងអស់​ ប្រធានក្រុមផ្ដល់ទិដ្ឋាការទាំងអស់​។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍​ ដែលអានដោយលោកឧត្តមសេនីយ៍ទោ​ ទាង​ សុឃាង​ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប​ និងមតិចូលរួមរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយកអន្តោប្រវេសន៍​ រួចមកឯកឧត្តម​ សន្តិបណ្ឌិត គៀត ច័ន្ធថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានស្នើឲ្យបង្កើនសកម្មភាពត្រួតពិនិត្យការចេញ-ចូល ឆ្លងកាត់ច្រកទ្វារអន្តរជាតិនានា ដើម្បីបង្ការទប់ស្កាត់ការជ្រៀតចូលរបស់មុខសញ្ញាភេរវកម្ម មុខសញ្ញាឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងមុខសញ្ញាល្មើសច្បាប់ផ្សេងៗទៀត។

ឯកឧត្ដម​ សន្តិបណ្ឌិត​ បានមានប្រសាសន៍បន្តទៀតថា​ ការងារអន្តោប្រវេសន៍ គឺជាកិច្ចការដ៏សំខាន់មួយក្នុងចំណោមកិច្ចការសំខាន់ៗដ៏ទៃ ទៀតរបស់ជាតិ និងក្រសួងមហាផ្ទៃ ដែលការងារនេះមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការរក្សាសន្តិសុខជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរ និងវិនិគិនបរទេសផងដែរ ដែលក្រសួងមហាផ្ទៃមានភារកិច្ចទទួលខុស ត្រូវទាំងស្រុងចំពោះមុខរាជរដ្ឋាភិបាល និងប្រជាជនផងដែរ។

ដូចនេះ ឯកឧត្ដមសន្តិបណ្ឌិត ស្នើឲ្យមានការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញ ចូលប្រទេសរបស់ជនបរទេសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការ ទប់ស្កាត់មិនឱ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរនៃការថែរក្សាសន្តិសុខជាតិ និងស្មារតីអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ ទាំងការអនុវត្តគោលនយោបាយវិនិយោគ និងទេសចរណ៍ជាតិ៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ