អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំពិធីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្ដរជាតិនារី ៨មីនា
March 11, 2024    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំពិធីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៤ និងមន្ត្រីរាជការជាស្ត្រីទាំងអស់ចំណុះអគ្គនាយកដ្ឋាន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក

ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានមតិស្វាគមន៍ និងសំដែងនូវការកោតសរសើរ និងសូមគាំទ្រនូវការលើកយកប្រធានបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” សម្រាប់ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ នេះ ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដែលស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន។

បន្ថែមពីនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់នារី ដែលមិនត្រឹមតែបានបំពេញនូវតួនាទីជាអ្នកគ្រប់គ្រងក្រុមគ្រួសារ ក្នុងមានជាមាតា ភរិយា កូនស្រី បងស្រី ប្អូនស្រី ដែលបានផ្តល់នូវបរិយាកាសរីករាយ និងភាពកក់ក្តៅក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិយ៉ាងល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសកម្មចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងការអនុវត្តភារកិច្ចយ៉ាងសកម្មនៅក្នុងអគ្គនាយកដ្ឋាន និងនៅតាមមូលដ្ឋាន ជាពិសេសការរួមចំណែកក្នុងការចុះសវនកម្មនៅទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ