ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង បានដឹកនាំក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង
March 11, 2024    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបរបបការងារ និងរចនាសម្ព័ន្ធនៃសេចក្តីព្រាងច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង ដែលបានរៀបចំឡើងដោយក្រុមការងារបច្ចេកទេស នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាសភាព ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក និងអគ្គនាយករងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្រ្តីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ