ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការស្ដីពីការអនុវត្តមណ្ឌលហិរញ្ញវត្ថុកម្ពុជា
March 07, 2024    អ្នកទស្សនា :

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការស្ដីពីការអនុវត្តមណ្ឌលហិរញ្ញវត្ថុកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា កិច្ចការងារមណ្ឌលហិរញ្ញវត្ថុកម្ពុជាគឺមានភាពចាំបាច់សម្រាប់ក្រសួងមហាផ្ទៃ នាពេលខាងមុខ ក្នុងការចូលរួមអនុវត្តជាមួយនឹងគណៈកម្មការដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចនេះ កិច្ចប្រជុំនៅថ្ងៃនេះគឺដើម្បីរួមគ្នាពិនិត្យលើផែនការអនុវត្តគម្រោងមណ្ឌលហិរញ្ញវត្ថុកម្ពុជាសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៣។ ឯកឧត្តម បានបន្ថែមថា ក្រុមការងារត្រូវពិភាក្សា និងផ្ដល់ធាតុចូលលើការងារពាក់ព័ន្ធដែលត្រូវអនុវត្ត និងសម្របសម្រួលក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ រួមមានបញ្ហាបទល្មើស ការងារអន្តោប្រវេសន៍ ការងារអត្តសញ្ញាណកម្ម ការងារតំឡើងប្រព័ន្ធបច្ចេកវិទ្យាដើម្បីពិនិត្យមើលលទ្ធភាព​ និងផែនការទប់ស្កាត់បញ្ហាឆបោកនានា ជាដើម៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ