កិច្ចពិភាក្សាក្រុមទាំង៦ នៃសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ
February 28, 2024    អ្នកទស្សនា :

នារសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានបែងចែកក្រុមពិភាក្សាជា៦ក្រុម ដើម្បីពិភាក្សាការងារជាអាទិភាពដែលត្រូវបន្តយកចិត្តទុកដាក់ បញ្ហាប្រឈមនៃការអនុវត្តការងារជាអាទិភាព និងអនុសាសន៍ សំណូមពរដោះស្រាយនានា។

ទាក់ទងនឹងការបែងចែក និងដំណើរការកិច្ចពិភាក្សា ឯកឧត្តម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំពាក់ព័ន្ធ ក្នុងឱកាសបើកពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ សំដៅធ្វើយ៉ាងណាឱ្យកិច្ចពិភាក្សានៃប្រធានបទនីមួយៗ ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា ក្រុមពិភាក្សា ត្រូវបានបែងចែកដោយផ្ដោតលើប្រធានបទចំនួន៦ រួមមាន៖

- ក្រុមពិភាក្សាទី១ ដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ និងជាប្រធានក្រុមពិភាក្សា ដោយពិភាក្សាលើប្រធានបទ ការពង្រឹងសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

- ក្រុមពិភាក្សាទី២ ដឹកនាំដោយឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ និងជាប្រធានក្រុមពិភាក្សា ដោយពិភាក្សាលើប្រធានបទ ការលើកកម្ពស់ប្រសិទ្ធភាពការងារអត្តសញ្ញាណកម្ម ការងារអន្តោប្រវេសន៍ និងការងារពន្ធនាគារ

-ក្រុមពិភាក្សាទី៣ ដឹកនាំដោយឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការ និងជាប្រធានក្រុមពិភាក្សា ដោយពិភាក្សាលើប្រធានបទ ការលើកកម្ពស់ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្សក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

-ក្រុមពិភាក្សាទី៤ ដឹកនាំដោយឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមពិភាក្សា ដោយពិភាក្សាលើប្រធានបទ ការលើកកម្ពស់ការផ្ដល់សេវា និងការអនុវត្តមុខងារក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

-ក្រុមពិភាក្សាទី៥ ដឹកនាំដោយឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ និងជាប្រធានក្រុមពិភាក្សា ដោយពិភាក្សាលើប្រធានបទ ការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ

-ក្រុមពិភាក្សាទី៦ ដឹកនាំដោយឯកឧត្តម ប៉ោ ភក្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមពិភាក្សា ដោយពិភាក្សាលើប្រធានបទ ការលើកកម្ពស់ប្រសិទ្ធភាពការងារបច្ចេកវិទ្យាឌីជីថល។

សូមជម្រាបថា ក្រុមការងារនីមួយៗនឹងពិភាក្សាលើប្រធានបទដែលបានកំណត់ខាងលើ ដោយលើកយកនូវការងារសំខាន់ និងមានភាពចាំបាច់យកមកពិភាក្សា ក៏ដូចជាបញ្ហាប្រឈម និងរួមគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមទាំងនោះ រួមទាំងសំណូមពរផងដែរ។ ក្រោយពីបញ្ចប់កិច្ចពិភាក្សា ក្រុមការងារពាក់ព័ន្ធនឹងរៀបចំរបាយការណ៍លទ្ធផលពិភាក្សា ដើម្បីរាយការណ៍ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់មតិបូកសរុប និងផ្ដល់អនុសាសន៍ផ្ដាំផ្ញើសម្រាប់ការអនុវត្តការងារបន្ត៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ