រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់រថយន្តជូនអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ នៅបរិវេណមុខអគារទីស្តីការក្រសួងមហាផ្ទៃ។
ការផ្ដល់រថយន្តជូនដល់អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃនេះ គឺជាផ្នែកមួយនៃការលើកទឹកចិត្ត ក៏ដូចជាការរួមចំណែកដើម្បីបំពេញបន្ថែមនូវមធ្យោបាយ និងសម្ភារៈ ឱ្យកាន់តែមានលទ្ធភាព និងភាពងាយស្រួល ក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃរបស់អង្គភាពនីមួយៗ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ