ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំសំណះសំណាល់ជាមួយកីឡាករក្លឹបបាល់ទាត់អន្តោប្រវេសន៍មានជ័យ
February 27, 2024    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្លឹបអន្តោប្រវេសន៍មានជ័យបាទអញ្ជើញដឹកនាំកិច្ចប្រជុំសំណះសំណាល់ជាមួយកីឡាករក្លឹបបាល់ទាត់អន្តោប្រវេសន៍មានជ័យ ដែលមានការអញ្ចើញចូលរួមពី ឯកឧត្តមអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន ។

ជាកិច្ចចាប់ផ្ដេីមឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង និងជាអនុប្រធានក្លឹបដឹកនាំក្រុមកីឡាករក្លឹបអន្តោប្រវេសន៍មានជ័យ ឡេីងអានរបាយការណ៍អំពីសកម្មភាពហ្វឹកហាត់និងការប្រកួតសាកល្បង ជួនឯកឧត្តមប្រធាន និងអង្គពិធីជ្រាប់។

នាឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្លឹបអន្តោប្រវេសន៍មានជ័យបានមានប្រសាសន៍ថា បន្ទាប់ពីការងារជំនាញផ្សេងៗអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចូលរួមក្នុងសង្គមដូចជាកីឡាបាល់ទាត់នេះក៏ជាផ្នែកមួយក្នុងការលេីកតម្កេីងរៀបចំ និងការអភិវឌ្ឍនរបស់ប្រទេសកម្ពុជាបន្តទៅមុខទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តលើកឡើងទៀតថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងត្រៀមចូលរួមកីឡាផ្សេងៗទៀតក្នុងការចូលរួមសកម្មភាពសង្គដោយសារប្រទេសកម្ពុជាកំពុងមានការរីកចំរេីនខ្លាំងនាពេលបច្ចុប្បន្ន។ ឯកឧត្តមបន្តទៀតថា ចំពោះមន្រ្តីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍អាចចូលរួមបំពេញបន្ថែមបានតាមនាយកដ្ឋានចំណុះនៃអគ្គនាយកដ្ឋាន បង្កើតជាក្រុមនីមួយៗ ធ្វេីការប្រកួតជាប្រចាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដេីម្បីត្រៀមរៀបចំចូលប្រកួតជាមួយអគ្គនាយកដ្ឋានចំណុះនៃក្រសួងមហាផ្ទៃនាឆ្នាំខាងមុខបន្តបន្ទាប់ទៀត។ ឯកឧត្តម បានបញ្ជាក់ថាការចូលរួមចំណែកក្នុងការលេងកីឡានេះក៏ជាផ្នែកមួយបង្ហាញពីសមត្ថភាព សុខភាពរបស់មន្រ្តីដេីម្បីបន្តពង្រឹងការងារជំនាញរបស់ខ្លួនក្នុងការបម្រេីការងារក្នុងអគ្គនាយកដ្ឋានអន្តោប្របវេសន៍បន្ថែមទៅមុខទៀតដែល។

ជាចុងបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអនុប្រធានក្លឹបដែលបានចំណាយពេលវេលាក្នុងការៀបចំក្រុមកីឡាករបាល់ទាត់ក្លឹបអន្តោប្រវេសន៍មានជ័យនេះឡេីង ព្រមទាំងក្រុមកីឡាករទាំងអស់ដែលបានចូលរួមនិងចំណាយពេលវេលារបស់ខ្លួនក្នុងការហ្វឹកហាត់ ដេីម្បីត្រៀមចូលរួមការប្រកួតដណ្ដេីមពាន់រង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃលេីកទី១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យា ឌីជីថល និង ផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ