ឯកឧត្តម ស្វាយ សំអុល អញ្ជេីញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា​ ក្នុងវត្តក្រាំងស្វាយ​ នៅស្រុកព្រះស្ដេច
February 25, 2024    អ្នកទស្សនា :

ព្រៃវែង​ ៖​ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤​ ឯកឧត្តម ស្វាយ សំអុល ទីប្រឹក្សាក្រសួងមហាផ្ទៃ,​ លោកជំទាវ​ កាន់ ម៉ន រដ្ឋលេខាធិការក្រសួងកសិកម្មបណ្តុះបណ្តាល​ និងវិជ្ជាជីវៈ និងឯកឧត្តម គឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង​ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា ស្ថិតនៅក្នុងវត្តក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេចខេត្តព្រៃវែង។

ពិធីសម្ពោធនេះដែរ​ ក៏មានការអញ្ជើញចូលរួមពី​ លោក លោកស្រី លោកតា-លោកយាយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទជាច្រើនរូបទៀត ។

ក្នុងរបាយការណ៍សាងសង់ ដែលនិមន្តឡើងអានដោយព្រះមុនីរក្ខិតញាណ អ៊ុត សុភក្ត្រា ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការវត្តក្រាំងស្វាយ

សាលា ពុទ្ធិកបឋមសិក្សានេះមាន ២ជាន់ ៥បន្ទប់ កសាងរួចរាល់ក្នុងឆ្នាំ២០២៣ ចំណាយថវិការអស់ចំនួន ១៥៧ ៤០០ដុល្លារអាមេរិក។

សប្បុរសជនបានចូលរួមធនធាន ជួយកសាងព្រះវិហារ សាលាបុណ្យ សាលាបាលី កុដិ ដងទង់ របង ស្រះទឹក បង្គោលភ្លើង ផ្លូវបេតុងក្នុងវត្ត ព្រមទាំងជួយកសាងសមិទ្ធផលនានាជាច្រើនទៀត។

ក្នុងពិធីនោះដែរ ឯកឧត្តម ស្វាយ សំអុល ទីប្រឹក្សាក្រសួងមហាផ្ទៃបានថ្លៃងអំណរអរព្រះគុណដល់ព្រះចៅអធិការ និងសប្បុរសជននានា ដែលបានរួមគ្នាកសាងនូវសមិទ្ធិផលក្នុងទីអារាមនេះ ដែលធ្វើឱ្យទីវត្តមានសភាពស្រស់បំព្រង មានទីធ្លា និងបរិដ្ឋានគួរជាទីគយគន់ ។

ឯកឧត្តម បានលើកឡើងនូវកិច្ចការងារចាំបាច់មួយចំនួនដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែយល់ដឹងដូចជា ការងារភូមិឃុំមានសុវត្ថិភាព ការងារទប់ស្កាត់លើបញ្ហាគ្រឿងញៀន ករណីគ្រោះថ្នាក់ចរាចរ ដែលយើងត្រូវតែរួមគ្នាលុបបំបាត់អោយបានជាដាច់ខាត លើការងារនេះ ឯកឧត្តម បានសំណូមពរឱ្យមានការសហការគ្នារវាងប្រជាជន និងកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន និងសូមអោយអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ អនុលោមទៅតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណារួមគ្នា បញ្ចៀសអោយបាន នូវការប្រើប្រាស់គ្រឿងញៀនក្នុងស្រទាប់យុវវ័យ ដូច្នេះទាំងអាជ្ញាធរ និងសមត្ថកិច្ចដែនដីគ្រប់ជាន់ថ្នាក់ រួមព្រមទាំព្រះសង្ឃផងដែរ សូមព្រះមេត្តា ជួយទេសនា និងរួមគ្នាជំរុញការផ្សព្វផ្សាយនានា ដើម្បីអោយប្រជាពលរដ្ឋយើងបានយល់ច្បាស់ពីផលគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ។

ដើម្បីឆ្លើយតបនឹងជាការលើកទឹកចិត្តដល់ប្រជាពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ហើយបានចំណាយធនធានផ្ទាល់ខ្លួន យកមកកសាងសមិទ្ធផលនានាក្នុងវត្តក្រាំងស្វាយនេះ ឯកឧត្តម ស្វាយ សំអុល ទីប្រឹក្សាក្រសួងមហាផ្ទៃ ក៍បានបំពាក់គ្រឿងឥស្សរិយយសជូន សប្បុរសជនទាំង ៨៦រូប នូវគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌ មាន២២រូប មេដាយមាសស្ថាបនាជាតិ ២៦រូបមេដាយប្រាក់ស្ថាបនាជាតិ ១២រូប និងមេដាយសំរិទ្ធស្ថាបនាជាតិចំនួន ២៦រូបផងដែរ ។

បន្ទាប់ពីឯកឧត្តម ស្វាយ សំអុល បានអញ្ជើញចែកអំណោយដល់ជូនដល់លោកយាយលោកតាទាំង ៥០០នាក់ ដែលក្នុងម្នាក់ៗទទួលបានក្រណាត់សមួយដុំ​ និងថវិកាមួយចំនួនទៀត​ រួចមកឯកឧត្តម និងលោកជំទាវ បានអញ្ជើញកាត់ខ្សែបូ សម្ពោធឱ្យប្រើប្រាស់ ដាក់ឱ្យប្រើប្រាស់សាលាបាលីពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានារួមមានកុដិ ដងទុង របង ស្រះទឹក បង្គោលភ្លើង ផ្លូវបេតុងក្នុងវត្ត ដែលសមិទ្ធផលទាំងនេះទុកជាប្រយោជន៍ តំកល់ក្នុងព្រះពុទ្ធសានាសំរាប់អោយកូនចៅជំនាន់នេះ និងជំនាន់ក្រោយ ប្រើប្រាស់តរៀងទៅ ៕

ដោយ ៖អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ