ឯកឧត្តម ខៀវ ភារិទ្ធ ចូលរួមមេទ្ទិញប្រារព្ធខួបលើកទី២៥ ទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
February 23, 2024    អ្នកទស្សនា :

ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ គ.អ.ម.ផ ក្រសួងមហាផ្ទៃ​ និងសមាជិក គ.អ.ម.ផ​ ចំនួន​ ០៤រូប​ បានអញ្ជើញចូលរួមមេទ្ទិញប្រារព្ធខួបលើកទី២៥ ទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដែលប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅបរិវេណមណ្ឌលកីឡាដ្ឋានខេត្ត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្តបាត់ដំបង​ តំណាងស្ថានទូត ប្រតិបត្តិករជាតិ-អន្តរជាតិ អង្គការពាក់ព័ន្ធ ជនរងគ្រោះដោយសារមីន ក្រសួង ស្ថាប័ន ប្រតិបត្តិករសកម្មភាពមីន ដៃគូអភិវឌ្ឍន៍ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍”

ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា រយៈពេលជាង ៣១ឆ្នាំ ចាប់ពីឆ្នាំ ១៩៩២ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣.០២៤ គីឡូម៉ែត្រក្រឡា ដោយបានរកឃើញ និងបំផ្លាញចោលមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះបានរាប់លានគ្រាប់ ព្រមទាំងបានធ្វើឱ្យ ចំនួនជនរងគ្រោះ បានថយចុះមកនៅក្រោម១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល១០ឆ្នាំ និងមកក្រោម៥០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេល ០៥ឆ្នាំ ចុងក្រោយ។

ជាទីបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ សប្បុរជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតែងតែផ្តល់ការគាំទ្រដល់ដំណើរការសកម្មភាពមីននៅកម្ពុជា។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ប្រតិបត្តិករសកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ