ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំឆ្លង និងប្រមូលធាតុចូលបន្ថែមលេីសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ(២០២៤-២០២៨) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
February 22, 2024    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជេីញដឹកនាំកិច្ចប្រជុំឆ្លង និងប្រមូលធាតុចូលបន្ថែមលេីសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ(២០២៤-២០២៨) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ កិច្ចប្រជុំនេះក៏មានអញ្ជេីញចូលរួមពីឯកឧត្តម-លោកជំទាវអគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានមតិស្វាគមន៍បើកអង្គប្រជុំ ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំគម្រោងផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍គ្រប់ជំជំនាញទាំងអស់ ដើម្បីបម្រើដល់ការបំពេញភារកិច្ចរបស់អង្គភាពសម្រេចបានតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់អង្គភាពនីមួយៗ និងអនុញ្ញាតជូនលោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អានរបាយការណ៍សង្ខេប

រាយការណ៍ជូនអង្គប្រជុំជ្រាប។ ជាបន្តមកទៀត ឯកឧត្តម ឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានធ្វើសេចក្តីរាយការណ៍អំពីការរៀបចំគម្រោងយុទ្ធសាស្រ្តការងារប្រចាំឆ្នាំ៥របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលក្រុមការងារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរៀបចំព្រាងឡើងសម្រាប់ដាក់ឆ្លងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មុននឹងសម្រេចលើកសំណើជូនក្រសួងមហាផ្ទៃ។

ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានអគុណចំពោះក្រុមការងារដែលបានរៀបចំផែនការយុទ្ធសាស្រ្តការងារគម្រោង៥ឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់គ្រប់នាយកដ្ឋានចំណុះ និងមន្ត្រីជំនាញពិនិត្យលើផែនការការងារប្រចាំឆ្នាំរបស់នាយកដ្ឋាននីមួយៗដែលបានលើកគម្រោងឱ្យបានច្បាស់លាស់តាមតម្រូវការជាអាទិភាពរបស់អង្គភាពនីមួយៗឱ្យស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងបានសំណូមពរគ្រប់នាយកដ្ឋានចំណុះរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ជួយបន្លឿនអោយបានរហ័សជាពិសេសការងារដែលពាក់ព័ន្ធនឹងច្រកទ្វារអន្តរជាតិទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។​

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ