ឯកឧត្តម រស់ វរុណ ដឹកនាំកិច្ចប្រជុំលើកទី៤របស់អនុគណៈកម្មការពិធីការត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ
February 20, 2024    អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤របស់អនុគណៈកម្មការពិធីការ ដើម្បីពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ព្រមទាំងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធាន និងសមាជិក នៃអនុគណៈកម្មការពិធីការ។

ឯកឧត្តម ប្រធានអនុគណៈកម្មការ បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ និងតាមដានការងារដែលបានបែងចែងកន្លងមក ហើយមានបញ្ហាប្រឈមអ្វីខ្លះដែលត្រូវដោះស្រាយ សំដៅរៀបចំកិច្ចការងារពាក់ព័ន្ធនានាឱ្យបានគ្រប់ជ្រុងជ្រោយ និងធានាការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅដោយរលូន។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្តជំរុញឱ្យក្រុមការងារនៃអនុគណៈកម្មការរួមសហការជាមួយក្រុមការងារពាក់ព័ន្ធនានា ដើម្បីញ៉ាំងឱ្យការរៀបចំពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ មានសណ្ដាប់ធ្នាប់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ