ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តកណ្ដាល
February 19, 2024    អ្នកទស្សនា :

នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាល និងឯកឧត្តមអភិបាលរង តំណាងរដ្ឋបាលខេត្តកណ្ដាល តំណាងរដ្ឋបាលក្រុង ស្រុក នៃខេត្តកណ្ដាល ព្រមទាំង មន្ត្រីជំនាញជាច្រើនរូបផងដែរ។

កិច្ចប្រជុំ នារសៀលនេះផងដែរ គឺបន្តរៀបចំក្នុងគោលបំណងដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញា របស់រដ្ឋបាលក្រុង ស្រុកនៃខេត្ត កណ្ដាល មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យ សម្រេច និងដាក់ចេញប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ៕

ដោយ ៖អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ