ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមពិភាក្សា ដើម្បីត្រៀមការងារពិភាក្សា ក្នុងពិធីសន្និបាតក្រសួងមហាផ្ទៃ
February 19, 2024    អ្នកទស្សនា :

នៅព្រឹកថ្ងៃច​ន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមពិភាក្សា ដើម្បីត្រៀមការងារពិភាក្សា ក្នុងពិធីសន្និបាតក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការរង អគ្គស្នងការរង ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ដោយមានការចង្អុលដឹកនាំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កិច្ចប្រជុំនៅថ្ងៃនេះគឺជាការត្រៀមលក្ខណៈ រៀបចំកិច្ចការងារសំខាន់នានាសម្រាប់កិច្ចពិភាក្សាជាក្រុមក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នាពេលខាងមុខនេះ​។ ឯកឧត្តម សន្តិបណ្ឌិត បានបញ្ជាក់ថា ការពិភាក្សាជាក្រុមនេះមានភាពចាំបាច់សំដៅកំណត់នូវបញ្ហាប្រឈមនានា និងអនុសាសន៍ ក៏ដូចជាដំណោះស្រាយ ធ្វើយ៉ាងណាឱ្យលទ្ធផលនៃកិច្ចពិភាក្សាអាចបម្រើឱ្យទិសដៅការងារសម្រាប់ឆ្នាំ២០២៤។

បន្ថែមពីនេះ ឯកឧត្តម សន្តិបណ្ឌិត បានលើកឡើងថា លទ្ធផលរបស់ក្រុមពិភាក្សាគឺផ្អែកទៅលើធាតុចូលពីក្រុមការងារពាក់ព័ន្ធ សម្រាប់ផ្ដើមជាយោបល់ជូនថ្នាក់ដឹកនាំក្នុងការជំរុញទិសដៅការងាររបស់ក្រសួងមហាផ្ទៃឱ្យបានគ្រប់ជ្រុងជ្រោយ និងជាពិសេសស្របតាមយុទ្ធសាស្ត្របញ្ចកោណដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជាបេសកកម្ម តួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃផងដែរ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ