នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាល និងតំណាងរដ្ឋបាលខេត្តឧត្តរមានជ័យ តំណាងរដ្ឋបាលក្រុង ស្រុក នៃខេត្តឧត្តរមានជ័យ ព្រមទាំង មន្ត្រីជំនាញជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញា របស់រដ្ឋបាលក្រុង ស្រុកនៃខេត្តឧត្តរមានជ័យ មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យ សម្រេច និងដាក់ចេញប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ៕
ដោយ ៖អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ