អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំកម្មវិធី Immigration Tea Talk
February 16, 2024    អ្នកទស្សនា :
នាព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកម្មវិធី Immigration Tea Talk ក្រោមអធិបតីភាព ឯកឧត្តម​ ឧត្តមសេនីយ៍ឯក សុខ វាសនា​ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការចូលរួមពីបណ្តាតំណាងស្ថានទូត និងស្ថានកុងស៊ុល សរុបចំនួន ៣០រូប។ កម្មវិធីនេះបានផ្តោតសំខាន់ទៅលើការពង្រីកចំណងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយបណ្តាស្ថានទូត និងស្ថានកុងស៊ុលទាំងអស់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារពាក់ព័ន្ធនឹងផែនអន្តោប្រវេសន៍ ទេសន្តរប្រវេសន៍ និងជនភៀសខ្លួន ការឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងកិច្ចការអន្តោប្រវេសន៍ទាំងក្នុង និងក្រៅតំបន់អាស៊ាន ជាមួយអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស។ បន្ថែមពីលើនេះផងដែរ កម្មវិធីបានរៀបចំប្រកបទៅដោយភាពស្និទ្ធស្នាល និងបានផ្លាស់ប្តូរនូវបទពិសោធន័ការងារអន្តោប្រវេសន៍ ដែលសកម្មភាពទាំងនេះបានសបញ្ជាក់នូវលទ្ធផលយ៉ាងវិជ្ជមាន ជាពិសេសអាចអនុញ្ញាតឲ្យគ្រប់បណ្តាស្ថានទូត និងស្ថានកុងស៊ុលជ្រាបបន្ថែមអំពីកិច្ចការងារក្នុងដែនវិសាលភាព នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងការផ្សព្វផ្សាយលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដែលទើបតែបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ជាកិច្ចបញ្ចប់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក សុខ វាសនា​ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណចំពោះវត្តមាន គ្រប់បណ្តាតំណាងស្ថានទូត និងស្ថានកុងស៊ុល ទាំងអស់ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីនាពេលនេះ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តទទួលបានលទ្ធផលយ៉ាងវិជ្ជមានជាបន្តបន្ទាប់៕ ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ