ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងក្នុងដំណើរការរៀបចំគោលនយោបាយមួយក្នុងការកំណត់លក្ខណៈវិនិច្ឆ័យក្នុងការកំណត់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងទីប្រជុំជន
February 16, 2024    អ្នកទស្សនា :

នៅរសៀលថ្ងៃសុក្រ ទី ១៦ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងក្នុងដំណើរការរៀបចំគោលនយោបាយមួយក្នុងការកំណត់លក្ខណៈវិនិច្ឆ័យក្នុងការកំណត់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងទីប្រជុំជនដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ តំណាង អង្គការ JICA និងមន្ត្រីជំនាញជាច្រើនរូបផងដែរ ។

ឯកឧត្តម ប្រធានអង្គប្រជុំ បានបញ្ជាក់ថាកិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការចូលទៅអនុវត្តកំណត់គោលនយោបាយមួយក្នុងការកំណត់លក្ខណៈវិនិច្ឆ័យក្នុងការកំណត់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងទីប្រជុំជន ហើយឯកឧត្ដម ក៏សូមអរគុណណាស់ចំពោះការក្រុមការងារស្រាវជ្រាវអំពីការកំណត់លក្ខណៈវិនិច្ឆ័យក្នុងការបង្កើត ក្រុង ស្រុក និងឃុំ សង្កាត់ ផងដែរ៕

ដោយ ៖អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ