ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យ និងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយបុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល
February 15, 2024    អ្នកទស្សនា :

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចុះពិនិត្យវឌ្ឍនៈភាពច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ដែលស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ ដោយមានការជួញចូលរួមពី ឯកឧត្តមអគ្គនាយករង ទទួលផែន លោកប្រធានាយកដ្ឋាន លោកអនុប្រធានាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យបញ្ជារបែបបទចេញ-ចូលប្រទេស, អគារស្នាក់នៅ, គោលដៅស្លាបឆ្វេង ស្លាបស្ដាំ និងត្រួតពិនត្យការអនុវត្តការងាររបស់មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល និងបន្តអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយបុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្នុងពិធីនារសៀលថ្ងៃចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះដែរ ក៏មានអញ្ជើញចូលរួមពីឯកឧត្តម ថោង ស្រាន់ អភិបាលរងខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាង អង្គភាព ស្ថាប័ន ដែលពាក់ព័ន្ធ នាយប៉ុស្តិ៍ និងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល។

ក្រោយពីបានស្ដាប់នូវរបាយការណ៍ និងមតិសំណេះសំណាលរបស់ឯកឧត្តមអភិបាលរងរួចមក ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ដោយជាដំបូង សូមចូលរួមអបអរសាទរដល់នាយប៉ុស្តិ៍គរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ដែលទើបតែបានតែងតាំងថ្មីនាពេលនេះ និងក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលរងដែលបានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បាននាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់ពាក់ព័ន្ធការងារអន្តោប្រវេសន៍ ដូចជា ការការពារខឿនសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ ការជួញដូរគ្រឿងញៀន ការពង្រឹងច្បាប់អន្តោប្រវេសន៍ ដើម្បីធានាក្នុងការគ្រប់គ្រងការចេញ ចូល ស្នាក់នៅ និងប្រកបរបររបស់ជនបរទេស និងការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ ទប់ស្កាត់មិនឲ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់ជនបរទេសរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ និង គ្រប់គ្រងដោយម៉ត់ចត់ការស្នាក់នៅបណ្តោះអាសន្នជនបរទេស មិនមែនអន្តោប្រវេសន្ត។ ឯកឧត្តមបន្តទៀតថាឲ្យមានការរួបរួមសាមគី្គភាពផ្ទៃក្នុង និងគោរពតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍ សូមឲ្យកងកម្លាំងជាពិសេសនគរបាលអន្តោប្រវេសន៍អនុវត្តតាមអនុសាសន៍ឲ្យបានល្អ។ ក្នុងនោះដែរឯកឧត្តម អគ្គនាយក បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិសូមយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារ ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឲ្យបានច្បាស់លាស់នូវដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានប្រសាសន៍ឲ្យនគរបាលអន្តោប្រវេសន៍កម្ពុជា បន្តសហប្រតបត្តិជាមួយនគរបាលអន្តោប្រវេសន៍ឡាវ លេីការបង្រ្កាបបទល្មេីសឆ្លងដែន ជាពិសេសករជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់នានា នៅតាមព្រំដែនរវាងប្រទេសទាំងពីរ និងបន្តការចែករំលែកព័ត៌មានផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ឲ្យមានសាមគ្គីភាពផ្ទៃក្នុង គោរពតាមរចនាសម្ព័ន្ធ តួនាទី ភារកិច្ច គោរពវិន័យរបស់កងកម្លាំងទាំងអស់គ្នា៕

ដោយ: អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ