ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបពិភាក្សាការងារជាមួយលោកស្រី AMY L.SHU MAN ប្រធានសេនាអនុព័ន្ធផ្នែកច្បាប់ អមស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា
February 15, 2024    អ្នកទស្សនា :

នារសៀលថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤​ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម អគ្គនាយករងអន្តោប្រវេសន៍ លោក លោកស្រីប្រធាននាយកដ្ឋានពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី AMY L.SHUMAN ប្រធានសេនាអនុព័ន្ធផ្នែកច្បាប់ និងលោកស្រី Kathleen Nicolls អនុប្រធានសេនាអនុព័ន្ធផ្នែកច្បាប់ អមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលលោកស្រីអនុប្រធានសេនានុព័ន្ធចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា។ ក្នុងជំនួបពិភាក្សានេះតំណាងសេនានុព័ន្ធបានថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់កិច្ចសហការល្អក្នុងការអនុវត្តច្បាប់នាពេលកន្លងមកសំដៅទប់ស្កាត់ជនល្មើស និងបានបញ្ជាក់ពីគោលជំហរក្នុងការបន្តកិច្ចសហការទៅវិញទៅមក ដោយផ្អែកលើកិច្ចព្រមព្រៀងដែលនៅបន្តអនុវត្ត ៕

ដោយនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ