ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អនុញ្ញាតឱ្យ ឯកឧត្ដម Cherdkiat Atthakor ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសម្ថភាពនៃស្ថានទូតថៃប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ
December 26, 2023    អ្នកទស្សនា :

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្ដម
សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្ដម Cherdkiat ATTHAKOR នៃស្ថានទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា  បានស្វាគមន៍ចំពោះវត្តមាន ឯកឧត្ដម ឯកអគ្គរាជទូត និងសហការី មកកាន់ទីស្ដីការក្រសួងមហាផ្ទៃ។ ទន្ទឹមនេះ ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ឯកអគ្គរាជទូត ដែលជានិច្ចជាកាល តែងយកចិត្តទុកដាក់ និងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ស្ថាប័ន។

ជាការឆ្លើយតប ឯកឧត្ដម ឯកអគ្គរាជទូត បានថ្លែងអំណរគុណ​​ និងមានសេចក្ដីសោមនស្សរីករាយ ក្នុងឱកាសដែល ឯកឧត្ដម សន្តិបណ្ឌិត អនុញ្ញាតឱ្យ ឯកឧត្ដម និងសហការីចូលជួបពិភាក្សាការងារក្នុងថ្ងៃនេះ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីបម្រើផលប្រយោជន៍រួមសម្រាប់ភាគីកម្ពុជា និងភាគីថៃ។

ភាគីកម្ពុជា និងភាគីថៃបានវាយតម្លៃ និងផ្លាស់ប្ដូរមតិយោបល់លើកិច្ចសហប្រតិបត្តិការ ដើម្បីបន្តសម្របសម្រួលការឆ្លងកាត់ព្រំដែន និងការរស់នៅរវាងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររវាងប្រជាជន និងប្រជាជន៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ