ក្រុមការងាររៀបចំពិព័រណ៍អបអរសាទរខួបលើកទី ២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា បើកកិច្ចប្រជុំបែងចែកតួនាទីភារកិច្ច ក្នុងពិធីតាំងពិព័រណ៍ នាថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ
December 25, 2023    អ្នកទស្សនា :

នៅរសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងាររៀបចំពិព័រណ៍អបអរសាទរខួបលើកទី ២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
បើកកិច្ចប្រជុំបែងចែកតួនាទីភារកិច្ច ក្នុងពិធីតាំងពិព័រណ៍ នាថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ  ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានទាំងអស់ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ ពាក់ព័ន្ធនឹងកិច្ចការនេះ ក្រសួងមហាផ្ទៃ បានសម្រេចឱ្យឯកឧត្តម សន្តិបណ្តិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្វើជាប្រធានដឹកនាំក្រុមការងារ អនុរដ្ឋលេខាធិការ ២រូប ជាអនុប្រធាន  និងមានមានសមាជិកចំនួន ១៦រូប ជាតំណាងអគ្គនាយកដ្ឋាន ក្រោមចំណុះក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីរៀបចំក្រុមការងារតាំងពិព័រណ៍ និងបែងចែកនូវតួនាទីភារកិច្ចតាមបណ្តាអគ្គនាយកនីមួយៗ ហើយអគ្គនាយកមួយៗត្រូវរៀបចំសមិទ្ធផលផ្សេងៗដែលជារបស់ក្រសួងមហាផ្ទៃ ដែលសម្រេចបានក្នុងរយៈពេល ២៥ឆ្នាំ ដើម្បីដាក់តាំងបង្ហាញជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នឹងប្រជាពលរដ្ឋទូទៅ មកទស្សនា ក្នុងពិធីពិព័រណ៍អបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាដែលមានរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣) ហើយនឹងប្រារព្ធទៅនៅ វិមានឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ