ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការកែសម្រួលសេចក្តីព្រាងថ្មី នៃអនុក្រឹត្យស្តីពី​ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
December 21, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សា​លើ ការកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងម​ហាផ្ទៃ ក្រោម​អធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញ​ចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គលេខាធិការ អគ្គនាយករង នៃអគ្គ​នាយកដ្ឋាន តំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើន​រូបផងដែរ។

នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំ​បាន ថ្លែង​អំណ​រគុ​ណចំ​ពោះថ្នា​ក់ដឹ​កនាំ និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលបានអ​ញ្ជើញចូ​ល​រួ​មក្នុងកិច្ចប្រជុំពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការ​ប្រព្រឹត្ត​ទៅនៃក្រសួង​មហាផ្ទៃ។ ឯឧត្តមប្រធានអង្គប្រជុំ បានគូស​បញ្ជាក់​ថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់បន្ថែមពី  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះការរៀបចំនូ​វរច​នាសម្ព័ន្ធ អំពីតួនាទីភារកិច្ច​របស់​ក្រសួងមហាផ្ទៃ ទាំងមូលក៏ដូចជាអគ្គនាយកដ្ឋាន​ចំណុះក្រសួងមហាផ្ទៃ​ឱ្យ​បានកាន់តែលម្អិតផងដែរ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមក៏បានរម្លឹកជាថ្មីម្តងទៀតអំពីអនុក្រឹត្យលេខ ១០៩ អនក្រ.បក ស្តី​​ពីកា​រ​រៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ គឺត្រូវការធ្វើបច្ចុប្បន្នភាពជាច្រើន ​ដោយសា​រតែ​ក្រសួង​មហា​ផ្ទៃ មានអង្គភាពមួយចំនួនទើបបានបង្កើតថ្មី និងមួយចំនួនទៀត​ត្រូវបានធ្វើ​សមាហ​រណ​កម្ម​​បញ្ចូល​គ្នា។ ដូច្នេះ ក្រសួងមហាផ្ទៃ ត្រូវរៀបចំតាក់តែង និងកំណត់នូវតួនាទីភារកិច្ចរបស់​អង្គ​ភាព​នីមួយឡើង​វិញឱ្យស្របតាមបច្ចុប្បន្នភាព ​និងស្របតាមច្បាប់ជាធរមាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យ​ក់ដឹ​កនាំ និងតំណាងអង្គភាពនានាចំណុះ​ក្រសួង​មហាផ្ទៃ ដែលបានអ​ញ្ជើញចូ​ល​រួ​មមានមតិចូលរួម និងផ្តល់ធាតុចូលសំខាន់ៗ ចូលក្នុងអនុក្រឹត្យ​ខាងលើ ដើម្បីឱ្យកាន់តែមានពេញលេញ និងស្របតាមបច្ចុប្បន្នភាព។

ជាចុងក្រោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានណែនាំដល់​សមាជិក​អង្គ​ប្រជុំ​តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវបន្តពិនិត្យ​មើល​ឱ្យបានជាក់លាក់ អំពីតួនាទីភារកិច្ច​របស់អង្គភាពខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការរៀ​បចំអនុ​ក្រឹត្យ​​ថ្មីនេះ ល្អគ្រប់ជ្រុងជ្រោយ និងភាពងាយ​ស្រួលដល់ការអនុវត្តតួនាទី​ភារកិច្ច​របស់​អង្គភាពចំណុះ​ក្រសួងមហាផ្ទៃ៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ