ឯកឧត្តម រស់ វរុណ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មធិការពិធីការត្រៀមរៀបចំសន្និបាទត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងមហាផ្ទៃ
December 21, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុគណៈកម្មធិការពិធីការ ដើម្បីត្រៀមរៀបចំសន្និបាទត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាសមាជិកក្រុមការងារនៃអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល ដើម្បីត្រៀមរៀបចំសន្និបាទត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងមហាផ្ទៃ ផងដែរ។

ឯកឧត្តម ប្រធានអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនាពេលនេះដើម្បីពិភាក្សាបែងចែកតួនាទី ភារកិច្ច ផ្នែកពិធីការដើម្បីត្រៀមលក្ខណៈឱ្យបានទាន់ពេល និងឱ្យបានល្អបំផុតសម្រាប់ការងារសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលនឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃនៅដើមឆ្នាំ២០២៤ខាងមុខ។
ឯកឧត្តម បានលើកឡើងបន្ថែមថា សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងមហាផ្ទៃ នឹងអាចមានអ្នកចូលរួមប្រមាណ ៨០០នាក់។ ក្នុងន័យនេះ ឯកឧត្តម បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងលំហូរការងារ អនុគណៈកម្មការ មានភារកិច្ចត្រូវធ្វើកិច្ចការងារពាក់ព័ន្ធជាច្រើន រួមមាន៖ ការរៀបចំលិខិតអញ្ជើញសមាសភាពដើម្បីចូលរួម, ការរៀបចំកិច្ចការងារពិធីការ និងបដិសណ្ឋារកិច្ច, ការងារផ្គត់ផ្គង់ និងការងារពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល បានមានប្រសាសន៍ណែនាំដល់ក្រុមការងារនៃអនុគណៈកម្មការត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីអាចរៀបចំកិច្ចការងារបានគ្រប់ជ្រុងជ្រោយ និងរៀបចំការងារចំពោះមុខឱ្យបានរួចជាស្រេច ធ្វើយ៉ាងណាឱ្យការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងមហាផ្ទៃប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យខ្ពស់៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ