ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនគម្រោងថ្នាលផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងមហាផ្ទៃ
December 20, 2023    អ្នកទស្សនា :

នារសៀលថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាពគម្រោងថ្នាលផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានមានប្រសាសន៍ថា ថ្នាលផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងមហាផ្ទៃនេះ គឺជាគម្រោងមួយដ៏មានសារៈសំខាន់ស្ថិតក្នុងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ ដែលជាគម្រោងថ្លាលរួមមួយសម្រាប់បម្រើដល់ការផ្លាស់ប្តូរនូវទិន្នន័យផ្សេងៗរបស់ក្រសួង-ស្ថាប័ននានា នៃរាជរដ្ឋាភិបាល ឆ្លងកាត់តាមរយៈក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ឱ្យរៀបចំទិសដៅផែនការឱ្យបានច្បាស់លាស់ និងបែងចែកតួនាទីភារកិច្ចជូនមន្ត្រីបច្ចេកទេសឱ្យបានសមស្រប់តាមជំនាញ ព្រមទាំងដឹកនាំអនុវត្តការងាររៀបចំគម្រោងថ្នាលផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងមហាផ្ទៃឱ្យបានហ្មត់ចត់ និងលឿនប្រកបដោយប្រសិទ្ធភាពខ្ពស់ស្រប់តាមផែនការ។ ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានណែនាំបន្ថែមឱ្យមន្ត្រីបច្ចេកទេសបន្តបង្កើតយន្តការថ្មីៗដើម្បីដឹកនាំសិក្សាស្រាវជ្រាវ និងផ្តល់យោបល់ត្រួតពិនិត្យលើប្រព័ន្ធបច្ចេកវិទ្យាដែលបានអភិវឌ្ឍរួចរាល់ ព្រមទាំងដើម្បីចូលរួមកែតម្រូវលើគម្រោងថ្មីៗបន្ថែមទៀតដែលកំពុងអភិវឌ្ឍ ធ្វើយ៉ាងណាឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងបង្កឱ្យមានភាពងាយស្រួលអ្នកប្រើប្រាស់ផងដែរ៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ