ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើសេចក្ដីព្រាងតួនាទីភារកិច្ចការិយាល័យនៃនាយកដ្ឋានក្រោមចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
December 15, 2023    អ្នកទស្សនា :

នៅរសៀល ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើសេចក្ដីព្រាងតួនាទីភារកិច្ច ការិយាល័យ នៃនាយកដ្ឋានក្រោមចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

អង្គប្រជុំបានចូលរួមនូវមតិយោបល់និងធាតុចូលយ៉ាងផុលផុសទៅលើតួនាទីភារកិច្ចរបស់ការិយាល័យចំណុះអោយរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋាន។  បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តល់នូវអនុសាសន៍ដ៏មានសារសំខាន់និងបានសង្កត់ធ្ងន់ថា យើងមានកិច្ចការមួយចំនួនដែលត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់ហើយមានចំណុចខ្លះដែលត្រូវយកមកពិភាក្សាគ្នាបន្ថែម តួយ៉ាង តួនាទីភារកិច្ច រចនាសម្ព័ន្ធ ជាពិសេសរចនាសម្ព័ន្ធរបស់ការិយាល័យ។ ឯកឧត្ដមបានបញ្ជាក់ថា ឯកសារនេះគឺជាឯកសារប្រវត្តិសាស្ត្រមួយសម្រាប់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។


ក្នុងឱកាសនោះផងដែរ  ឯកឧត្ដម រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំនេះ គឺជាអង្គភាពស្នូល និងជាសេនាធិការជូនក្រសួងមហាផ្ទៃ ហើយវិសាលភាពនៃការងាររបស់អគ្គនាយកដ្ឋាន គឺពាក់ព័ន្ធនឹងបច្ចេកទេស ទ្រឹស្ដី គ្របដណ្ដប់លើអង្គភាពទាំងអស់ដែលពាក់ព័ន្ធនឹងផ្នែកបច្ចេកវិទ្យាឌីជីថលនេះ។ ដូចនេះ អគ្គនាយកដ្ឋានត្រូវតែដើរមុខគេជានិច្ច ដើម្បីកំណត់គោលនយោបាយដែលត្រូវអនុវត្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ សង្ឃឹមថា ក្រុមការងារនឹងរួមគ្នារៀបចំនូវរបៀបរៀបនៃការដឹកនាំអង្គភាព និងកិច្ចការងារ ឱ្យដំណើរការទៅដោយរលូនផងដែរ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ