លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ការអនុវត្ត នីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ
December 14, 2023    អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាបន្តរៀបចំសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ការអនុវត្ត នីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពី កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ (២០២៤-២០២៥) ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងបាងកក។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួម ពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការ ក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតតីយុទ្ធជន និងយុវនីតិសម្បទា អគ្គនាយកដ្ឋានអន្តោប្រវេសន៌ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុប២៦រូប។

លទ្ធផលនៃកិច្ចប្រជុំពិភាក្សា អង្គប្រជុំក៏បានឯកភាពគ្នាក្នុងការកែសម្រួលចប់រួចរាល់លើសកម្មភាពចំនួន១៣ នៃគោលបំណងសំខាន់ៗទាំង៣ របស់សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ការអនុវត្ត (២០២៤-២០២៥) នឹងត្រៀមដាក់ប្រជុំសម្រេចចុងក្រោយនៅដើមឆ្នាំ២០២៤ នាពេលខាងមុខ៕

ដោយៈ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ