ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យសេចក្តីព្រាងតួនាទីភារកិច្ចការិយាល័យនៃនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
December 12, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបន្តពិនិត្យសេចក្តីព្រាងតួនាទីភារកិច្ចការិយាល័យចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបផងដែរ។

ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា​ កិច្ចប្រជុំក្នុងថ្ងៃនេះគឺបន្តពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្តីព្រាងតួនាទីភារកិច្ចការិយាល័យចំណុះ នៃអគ្គនាយកដ្ឋាន ដែលបានពិនិត្យមួយជំហានរួចមកហើយ។ ឯកឧត្តមបានបន្តថា កិច្ចពិភាក្សានេះគឺមានគោលបំណងបន្តប្រមូលធាតុចូលផ្សេងៗបន្ថែមទៀតពីក្រុមការងារជំនាញពាក់ព័ន្ធ សំដៅកែសម្រួលតួនាទីភារកិច្ចនេះឱ្យមានភាពសុក្រឹត្យ ច្បាស់លាស់ និងចៀងវាងនូវចន្លោះប្រហោងនានា មុននឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានលើកឡើងថា បើទោះជាការងារមួយចំនួនជាទំនួលខុសត្រូវថ្មីយ៉ាងណាក៏ដោយ ក៏នៅតែអាចសម្រេចបានលទ្ធផលជាផ្លែផ្កា នៅពេលដែលក្រុមការងារទាំងអស់មានឆន្ទៈរួម សហការគ្នាបានល្អប្រសើរ។  

ឯកឧត្តម អគ្គនាយក បានកោតសរសើរក្រុមការងារដែលចូលរួមផ្ដល់ធាតុចូលនានា រួមគ្នាកែសម្រួលសេចក្ដីព្រាងតួនាទីភារកិច្ចបានល្អប្រសើរ និងបានណែនាំឱ្យក្រុមការងារពិនិត្យ និងកែសម្រួលសេចក្តីព្រាងឱ្យបានទាន់ពេលវេលា៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ