អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បន្តរៀបចំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងតួនាទីភារកិច្ចការិយាល័យនៃនាយកដ្ឋានចំណុះ
December 11, 2023    អ្នកទស្សនា :

នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បន្តរៀបចំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងតួនាទីភារកិច្ចការិយាល័យនៃនាយកដ្ឋានចំណុះចំនួន២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបផងដែរ។

ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា​ កិច្ចប្រជុំថ្ងៃនេះគឺរួមគ្នាពិនិត្យ និងពិភាក្សាលើចំណុចដែលត្រូវកែសម្រួលស្របតាមស្មារតីអង្គប្រជុំ កាលពីសប្ដាហ៍មុន ក្នុងន័យស្ថាបនា និងកែសម្រួលតួនាទីភារកិច្ចឱ្យមានភាពសុក្រឹត្យ ច្បាស់លាស់ និងចៀងវាងនូវចន្លោះប្រហោងនានា មុននឹងបន្តដាក់ជូនថ្នាក់ដឹកនាំពិនិត្យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ក្រុមការងារត្រូវមានការចាប់អារម្មណ៍ខ្ពស់ទៅលើកិច្ចការងារឌីជីថលនានា ជាពិសេសត្រូវមានការយកចិត្តទុកដាក់ខ្ពស់ និងសិក្សាស្វែងយល់ឱ្យកាន់តែទូលំទូលាយលើបញ្ហាបច្ចេកវិទ្យាឌីជីថល។ បន្ថែមពីនេះ ឯកឧត្តម​ អគ្គនាយក​ បានសង្កត់ធ្ងន់ថា រាល់ការអនុវត្តការងារតម្រូវឱ្យមានភាពស្មោះត្រង់ ប្រើប្រាស់ធនធាន ជាពិសេសធនធានមនុស្សឱ្យអស់លទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យការងារទទួលបានលទ្ធផលតាមការរំពឹងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ​

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានណែនាំឱ្យក្រុមការងារកែសម្រួលសេចក្តីព្រាងតួនាទីភារកិច្ចការិយាល័យនៃនាយកដ្ឋានចំណុះ ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដោយមានមានអំណះអំណាងមូលដ្ឋានច្បាស់លាស់រាល់ការប្រើប្រាស់ពាក្យពេចន៍នានា៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ