ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានណែនាំក្រុមការងារជំនាញពាក់ព័ន្ធត្រូវពិនិត្យ​ និងកំណត់តួនាទីភារកិច្ចការិយាល័យទាំងអស់ឱ្យស្របតាមបរិបទការងារ​ នាពេលបច្ចុប្បន្ន និងទៅអនាគត
December 07, 2023    អ្នកទស្សនា :

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល​ និងផ្សព្វផ្សាយអប់រំ​ បានមានប្រសាសន៍ណែនាំក្រុមការងារជំនាញពាក់ព័ន្ធរបស់នាយកដ្ឋាននីមួយៗត្រូវពិនិត្យ​ និងកំណត់តួនាទីភារកិច្ចការិយាល័យទាំងអស់ឱ្យស្របតាមបរិបទការងារ​ មានភាពប្រទាក់ក្រឡាគ្នា​ ហើយបន្តសិក្សាស្រាវជ្រាវកំណត់តួនាទីភារកិច្ចរបស់ការិយាល័យបន្ថែមទៀត ដើម្បីសម្រួចឱ្យឆ្លើយតបទៅនឹងតម្រូវការការងារស្នូលឱ្យបានគ្រប់ជ្រុងជ្រោយ​ និងអនុវត្តការងារទទួលបានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក​ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងកែសម្រួលលើសេចក្តីព្រាងតួនាទីភារកិច្ចការិយាល័យចំណុះនាយកដ្ឋានចំនួន៤​ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាថ្ងៃ​ទី៦​ និងទី៧​ ខែធ្នូ​ ឆ្នាំ​២០២៣​នេះ​ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ និងបានណែនាំដល់ក្រុមការងារពាក់ព័ន្ធឱ្យបន្តសិក្សាស្រាវជ្រាវកំណត់តួនាទីភារកិច្ចរបស់ការិយាល័យបន្ថែមទៀត ដើម្បីសម្រួចឱ្យឆ្លើយតបទៅនឹងតម្រូវការការងារស្នូលឱ្យបានគ្រប់ជ្រុងជ្រោយ និងមានភាពច្បាស់លាស់ ប្រកបដោយគុណភាពទាំងលើការងារបច្ចេកទេស និងលើវិស័យបច្ចេកវិទ្យា។

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ បានបន្ថែមថា ក្រុមការងារត្រូវពិនិត្យការប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ ស្របតាមឯកសារយោង និងមានអំណះអំណាងមូលដ្ឋានច្បាស់លាស់ ហើយក្រុមការងារគួរចូលរួមយោបល់ក្នុងន័យស្ថាបនា រួមគ្នាពិនិត្យ និងកែសម្រួលតួនាទីភារកិច្ចឱ្យមានភាពសុក្រឹត្យ និងចៀងវាងនូវភាពចន្លោះប្រហោងនានា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ​ និងក្រុមការងារទាំងអស់សម្រាប់មតិយោបល់ និងធាតុចូលក្នុងការចូលរួមកែសម្រួលសេចក្តីព្រាងតួនាទីភារកិច្ចនេះ៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ