ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យ ស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
December 06, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានបន្តរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន និង ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ នៃអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះ ឯកឧត្តម ប៉ូលី ដា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍សង្ខេប អំពីដំណើរការកែសម្រួលនូវសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យលេខ ១២៣ ស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនគណៈអធិបតី និងអង្គប្រជុំ ដែលបានកែសម្រូលនាពេលកន្លងមក និងធ្វើអោយសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យនេះ កាន់តែមានវិសាលភាពពេញលេញក្នុងការគ្រប់គ្រង និងអនុវត្តតាមភាពជាក់ស្តែង។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានស្នើដល់អង្គប្រជុំពិនិត្យ ផ្ដល់យោបល់ និងធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាពន្លឿន និងធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ អាចបញ្ចប់បានប្រកបដោយប្រសិទ្ធភាពខ្ពស់ មុននឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្នុងការរៀបចំកិច្ចប្រជុំអន្តរក្រសួងជាបន្តទៀត៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ