ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ SOMTC-កម្ពុជា ដើម្បីបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤
December 05, 2023    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារ SOMTC-កម្ពុជា ដើម្បីបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានបន្តសហការ និងខិតខំប្រឹងប្រែបំពេញកាតព្វកិច្ចកន្លងមក ទទួលបានលទ្ធផលល្អៗជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣ នេះក្រុមការងារ SOMTC-កម្ពុជា ក្នុងនាមជាប្រទេសដឹកនាំលើការងាររត់ពន្ធអាវុធ បានសម្រេចសមិទ្ធផលធំៗចំនួន ០២គឺ១) បានផ្តួចផ្តើមបង្កើតឯកសារ “សេចក្តីប្រកាសអាស៊ាន ស្តីពីការប្រឆាំងការរត់ពន្ធអាវុធ” និងទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៧ កាលពីខែសីហា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី និង ២) បានទទួលការអនុម័តអនុញ្ញាតឲ្យអនុវត្តគម្រោងដែលគាំទ្រដោយអង្គការ GIZ ស្តីពីការជួយអាស៊ានក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា ក៏បានបន្តលើកទឹកចិត្ត និងជំរុញក្រុមការងារតាមវិស័យនីមួយៗ បន្តសហការបំពេញកាតព្វកិច្ច ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ ជាពិសេស ក្នុងនាមជាប្រទេសដឹកនាំការងារប្រឆាំងការរត់ពន្ធអាវុធក្នុងអាស៊ាន អង្គភាពជំនាញពាក់ព័ន្ធ ត្រូវសិក្សាស្វែងរក និងតាមដានជាប់ជាប្រចាំនូវការងារ ព្រមទាំងសកម្មភាពនានា ពាក់ព័ន្ធការប្រឆាំងការរត់ពន្ធអាវុធ ដើម្បីរួមចំណែកក្នុងការប្រឆាំងការរត់ពន្ធអាវុធ ក្នុងតំបន់អាស៊ាន៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ