ឯកឧត្តម សន្តិបណ្ឌិត សុខ ផល អនុញ្ញាតជូនមន្ត្រីជាន់ខ្ពស់ នៃមជ្ឈឹមបក្សកុំម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
December 04, 2023    អ្នកទស្សនា :

នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម Yang Chunlei អគ្គលេខាធិការរងនៃគណៈកម្មាធិការកិច្ចការនយោបាយច្បាប់ នៃមជ្ឈឹមបក្សកុំម្មុយនីស្តចិន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម Yang Chunlei អគ្គលេខាធិការរងនៃគណៈកម្មាធិការកិច្ចការនយោបាយច្បាប់ នៃមជ្ឈឹមបក្សកុំម្មុយនីស្តចិន និងគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃនេះ។ ទន្ទឹមនេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការកិច្ចការនយោបាយច្បាប់ នៃមជ្ឈឹមបក្សកុំម្មុយនីស្តចិន ចំពោះការជួយជ្រោមជ្រែង គាំទ្រ និងសហការ ដើម្បីចូលរួមចំណែកការពារសុខសន្តិភាពជូន ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម Yang Chunlei អគ្គលេខាធិការរងនៃគណៈកម្មាធិការ កិច្ចការនយោបាយច្បាប់នៃមជ្ឈឹមបក្សកុំម្មុយនីស្តចិន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនាថ្ងៃនេះ។

ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តបន្តកិច្ចសហការរួមគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រិតបត្តិការរវាងប្រទេសទាំងពីរ រួមចំណែកការពារសុខសន្តិភាពជូនប្រជាជន នៃប្រទេសទាំងពីរ។

ជាទីបញ្ចប់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានថ្លែងអំណរគុណជូនចំពោះ ភាគីចិន ដែលជានិច្ចជាកាល តែងជួយជ្រោមជ្រែង និងគាំទ្រដល់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕

ដោយ៖  នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ